Light & Smooth Conditioner (Refill)


Light & Smooth Conditioner Refill
សា​ប៊ូ​បន្ទន់​សក់ សំរាប់ចាក់បន្ថែមចូលដប​


សក់ឡើងរលោង ម៉ាំ និងមានក្លិនក្រអូបប្រហើរ

< 400 mL >
Order Code : 3863

1. ផ្សំពីសារធាតុ Nano-18MEA ព្យាបាលសក់បែក
សារធាតុ 18MEA មានទំហំតូច​ (Nano) បំផុតមានប្រសិទ្ធិភាពជ្រាបចូលក្នុងសក់បានយ៉ាងឆាប់រហ័ស​ ទៅព្យាបាលសក់ ដែលត្រូវបានបំផ្លាញ ពីមជ្ឈដ្ឋានខាងក្រៅ ឲ្យមានសុខភាពល្អ និង រលោងស្អាត ឡើងវិញ។ប្រើសាប៊ូកក់ជាមួយសាប៊ូបន្ទន់សក់ដើម្បី ឲ្យ​ មានប្រសិទិ្ធភាពកាន់តែខ្ពស់។

Q : អ្វីទៅជា 18MEA ?
A : 18MEA ជាសារធាតុខ្លាញ់របស់សក់ មានតួនាទី ជួយរក្សា ជាតិទឹកនិងសុខភាព របស់សក់(ស្រទាប់សក់)។ សារធាតុ 18 MEA នេះ នឹង ត្រូវបាត់បង់ នៅពេល ដែល លោកអ្នក លាប ពណ៌សក់ ផ្លុំសក់ នឹង Dryer ឬ កាំរស្មី Ultraviolet ដែលជាមូលហេតុធ្វើអោយសក់មានបញ្ហា។ ម៉្យាងវិញទៀត សារធាតុ18MEAនេះមិនបង្កើតឡើងវិញដោយខ្លួនឯងទេបន្ទាប់ពីបាត់បង់ហើយនោះ។

2. មានលាយសារធាតុ៣ប្រភេទចំរាញ់ចេញពីរុក្ខជាតិHerb ១០០%

ព្យាបាលសក់ដែលត្រូវបានបំផ្លាញ់ពីមជ្ឈដ្ឋានខាងក្រៅបានយ៉ាងឆាប់រហ័ស។
១. Shampoo មានលាយរុក្ខជាតិ Rosemary Romakamitsu Lemongrass ជួយធ្វើឲ្យសក់រលោងស្អាតល្អ។
២. Conditioner មានលាយរុក្ខជាតិ Sage wild thyme Me lissa ជួយសក់ឲ្យរលោងស្អាតនិងសុខភាពល្អ។


3. មានក្លិនប្រហើរបែបធម្មជាតិ

ផ្សំពីរុក្ខជាតិ​ Cherry + Litchee + Pineapple + Rose + Lily ក្លិនប្រហើរធ្វើអោយមានអារម្មណ៍ស្រួល(Relax)។​ បន្ទាប់ពីសំងូតសក់រួច ក៏នៅមានក្លិនប្រហើរនេះដែរ។

វិធីប្រើ​​

បន្ទាប់ពីកក់សក់នឹង ShampooរួចយកConditioner នេះមកចាក់លើបាតដៃរួចយកទៅលាបសក់ឲ្យបានគ្រប់ជ្រុងជ្រោយ បន្ទាប់ មកលាង​ សាប៊ូនេះ ចេញឲ្យបានស្អាតល្អ។

Leave a Reply

Your email address will not be published. Required fields are marked *