deepcleansingwash

All In One Deep Cleansing Wash [For Men]
សាប៊ូកក់សក់ លុបលាងមុខនិងដងខ្លួនទាំងមូល C


សាប៊ូតែ១ដប លាងបានទាំង សក់ មុខ និងដងខ្លួនទាំងមូល បំបាត់ក្លិនស្អុយខ្លួន រក្សាសក់អោយរឹងមុាំ រក្សាស្បែកអោយរលោងស្អាត និងមានសភាពក្មេងជានិច្ច

< 500mL >
Order Code : 22632

សាប៊ូ Deep Cleasing Wash សំរាប់បុរស តែ១ដប លាងបានទាំង សក់ មុខ និង ដងខ្លួនទាំងមូល។ សាប៊ូ Deep Cleasing Wash មានពពុះតូចៗ លាងធូលីដី ខ្លាញមុខ ជែលពង្រឹងសក់ កោសិកាចាស់ស្លាប់ដែលគរលើគ្នានៅស្រទាប់ស្បែកខាងលើបានស្អាតល្អ ទាំងក្នុងនិងក្រៅរន្ធរោម។ លក្ខណពិសេសសាប៊ូនេះ មិនត្រឹមតែលាងបានស្អាតល្អប៉ុណ្ណោះទេ
ថែមទាំង ជួយបំបាត់ក្លិនស្អុយខ្លួន បានល្អទៀតផង។ សាប៊ូនេះមានលាយ ក្លិន aroma ក្រអូបប្រហើរ ជួយអោយមានអារម្មណ៏ relax។

លក្ខណពិសេសទី១ សន្សំពេលវេលានិង ថវិការ
តំលៃសមរម្យ តែ១ដបដុសលាងបាន ទាំងសក់ ស្បែកក្បាល មុខ និង ដងខ្លួនទាំងមូល បានរហ័សនិង ស្អាតល្អ រក្សាស្បែកអោយមាន សភាពក្មេងជានិច្ច។

លក្ខណពិសេសទី២ បំបាត់ក្លិនខ្លួន
បុរសភាគច្រើនតែងជួបប្រទះ នឹងបញ្ហាស្បែកជាពិសេស ក្លិនខ្លួន ដែលបណ្តាលមកពី ញើស ខ្លាញ់ និង ភាពចាស់ ដែលមិនអាចជៀសផុតបាន។ សាប៊ូ Deep Cleansing Wash មានប្រសិទ្ធីភាពបំបាត់ក្លិនញើស ក្លិនខ្លួន និងក្លិនចាស់ បានល្អបំផុត ជាងនេះទៅទៀត មានបន្ថែមក្លិន aroma ក្រអូបប្រហើរ (orange, lemon, lime) ធ្វើអោយមានអារម្មណ៏relax។

លក្ខណពិសេសទី៣ ថែរក្សាស្បែកអោយមានអនាម័យ និងមានសភាពក្មេងជាងវ័យ
ស្បែកគឺជាផ្នែកមួយដ៏សំខាន់សំរាប់សរីរាង្គកាយទាំមូល ស្បែកស្អាត ធ្វើអោយយើងមានទំនាក់ទំនងល្អជាមួយ មិត្តភក្តិ អតិថិជន ដៃគូរ និងផ្សេងៗ។ ផ្ទុយទៅវិញ ស្បែកមិនស្អាត (កើតមុន ជាំមុខ រោល និងផ្សេងៗ) ធ្វើអោយយើងមានអារម្មណ៏ មិនសូវចង់ចេញទៅក្រៅផ្ទះ ជួបមិត្តភក្តិ ជួនកាលមានអារម្មតប់ប្រមល់ យកម្ស៉ៅមកផាត់បិតបាំង ក្រាសៗ ធ្វើអោយស្បែកមានបញ្ហាកាន់តែខ្លាំឡើងៗ។ សាប៊ូ Deep Cleansing Wash មានលាយសារធាតុ៣ប្រភេទ(CoenzimeQ10, Collagen, Plum fruit extract) រក្សាស្បែកអោយមានអនាម័យ ហាប់រលោង និង មានសភាពវ័យក្មេងជានិច្ច។

វិធីប្រើ
ចំពោះសក់ យកសាប៊ូនេះមកកក់សក់ និងស្បែកក្បាល អោយបានសព្ទផ្ទៃក្បាល។ ហាមយកក្រចកដុសស្បែកក្បាល។
ចំពោះមុខ យកសាប៊ូនេះមក ត្រដុសអោយចេញពពុះច្រើន រួចយកពពុះសាប៊ូមកលុបលាងមុខថើរៗ។
ចំពោះខ្លួន យកសាប៊ូនេះមក ដុសលាងស្បែកខ្លួន ដៃ ជើង ថើរៗ រួចយកទឹកមកលាងពពុះសាប៊ូចេញ។ ប្រើជាមួយប៉ុង ឬ
ស្បៃ កាន់តែល្អ។

Leave a Reply

Your email address will not be published. Required fields are marked *