allinonemoisturegel

All In One Moisture Gel [For Men]
ឡេលាបមុខ និង ដងខ្លួន សំរាប់បុរស C


សាប៊ូតែ១ដប លាងបានទាំង មុខ និងដងខ្លួនទាំងមូល បំបាត់ក្លិនស្អុយខ្លួន រក្សាស្បែកអោយរលោងស្អាត និងមានសភាពក្មេងជានិច្ច

< 200mL >
Order Code : 22634

ផលិតផលថ្មីពីក្រុមហ៊ុនDHC!! ឡេលាបស្បែកសំរាប់បុរស តែ១ដបមានតួនាទី ជាទឹកឡូសិន ជាទឹកថែរក្សាសម្ផស្ស និងជាក្រែម ថែរក្សាស្បែកអោយមានសំនើមនិង រលោងស្អាតជានិច្ច។ ឡេលាបស្បែកសំរាប់បុរស មានលាយសារធាតុ CoenzimeQ10, Collagen, Plum Fruit Extract ព្យាបាលស្បែកជ្រួញ ថែរក្សាស្បែកអោយមានអនាម័យ និងសភាពវ័យក្មេងជានិច្ច។ ឡេលាបស្បែកសំរាប់បុរសតែ១ដបប្រើបានទាំងមុខ និងដងខ្លួនទាំងមូល ក្លិនក្រអូបប្រហើរ (aroma) ជួយអោយមានអារម្មណ៏ relax។

លក្ខណពិសេសទី១ សន្សំពេលវេលានិង ថវិការ
តំលៃសមរម្យ តែ១ដបប្រើបានទាំង មុខ និង ដងខ្លួនទាំងមូល ងាយស្រួលប្រើ រហ័សទាន់ចិត្ត បន្ទាប់ពីងូតទឹកលុបលាងមុខរួចគ្រាន់តែយកផលិតផលនេះមកលាបមុខនិងដងខ្លួន ជាកាស្រេច។

លក្ខណពិសេសទី២ បំបាត់ក្លិនខ្លួន
បុរសភាគច្រើនតែងជួបប្រទះ នឹងបញ្ហាស្បែកជាពិសេស ក្លិនខ្លួន ដែលបណ្តាលមកពី ញើស ខ្លាញ់ និង ភាពចាស់ ដែលមិនអាចជៀសផុតបាន។ ឡេលាបស្បែកសំរាប់បុរស មានប្រសិទ្ធីភាពបំបាត់ក្លិនញើស ក្លិនខ្លួន និងក្លិនចាស់ បានល្អបំផុត ជាងនេះទៅទៀត មានបន្ថែមក្លិន aroma ក្រអូបប្រហើរ (orange, lemon, lime) ធ្វើអោយមានអារម្មណ៏relax។

លក្ខណពិសេសទី៣ ថែរក្សាស្បែកអោយមានអនាម័យ និងមានសភាពក្មេងជាងវ័យ
ស្បែកគឺជាផ្នែកមួយដ៏សំខាន់សំរាប់សរីរាង្គកាយទាំមូល ស្បែកស្អាត ធ្វើអោយយើងមានទំនាក់ទំនងល្អជាមួយ មិត្តភក្តិ អតិថិជន ដៃគូរ និងផ្សេងៗ។ ផ្ទុយទៅវិញ ស្បែកមិនស្អាត (កើតមុន ជាំមុខ រោល និងផ្សេងៗ) ធ្វើអោយយើងមានអារម្មណ៏ មិនសូវចង់ចេញទៅក្រៅផ្ទះ ជួបមិត្តភក្តិ ជួនកាលមានអារម្មតប់ប្រមល់ យកម្ស៉ៅមកផាត់បិតបាំង ក្រាសៗ ធ្វើអោយស្បែកមានបញ្ហាកាន់តែខ្លាំឡើងៗ។ ឡេលាបស្បែកសំរាប់បុរសនេះ មានលាយសារធាតុ៣ប្រភេទ(CoenzimeQ10, Collagen, Plum fruit extract) រក្សាស្បែកអោយមានអនាម័យ ហាប់រលោង និង មានសភាពវ័យក្មេងជានិច្ច។

វិធីប្រើ
បន្ទាប់ពីលុបលាង និងដងខ្លួនរួច យកផលិផលនេះមកលាប អោយបានសព្ទ ជាពិសេសកន្លែងណាដែលមានអារម្មណ៏ស្ងួត។

Leave a Reply

Your email address will not be published. Required fields are marked *