
ម៉ាស់បិតមុខរ៉ែធម្មជាតិ
ជាប្រភេទម៉ាស់ដី សំបូរជាតិរ៉ែ និង សារធាតុចំរាញ់ចេញពីរុក្ខជាតិច្រើនមុខ រក្សាស្បែកអោយភ្លឺ ស រលោងស្អាត និងមានសភាពក្មេងជាងវ័យ
< 100g >
Order Code : 26
ផលិតផលម៉ាស់បិតមុខរ៉ែធម្មជាតិ DHC ផ្សំពី រ៉ែធម្មជាតិ និង រុក្ខជាតិ ជាច្រើនមុខ មានគុណភាពពិសេសថែរក្សាស្បែក អោយភ្លឺ ស និង រលោងស្អាត បែបធម្មជាតិ ជាពិសេសស្បែកដែលត្រូវបំផ្លាញដោយកាំរស្មីព្រះអាទិត្យ ភាពស្ងួត ឬ Make-Up ជាដើម។ ម៉ាសបិតមុខរ៉ែធម្មជាតិ មានប្រសិទ្ធីភាពស្រូបយក ធូលីដីខ្លាញ់មុខពីក្នុងរន្ធរោម និង កោសិកា ចាស់ស្លាប់ គរលើគ្នានៅស្រទាប់លើបានស្អាតល្អ រក្សាស្បែក ឲ្យមានអនាម័យជានិច្ច។
ប្រភេទម៉ាសដី សំបូរទៅដោយជាតិរ៉ែធម្មជាតិ និង សារធាតុថែរក្សាស្បែកចំរាញ់ចេញពីរុក្ខជាតិច្រើនមុខ
ម៉ាស់បិតមុខរ៉ែធម្មជាតិ DHC មានការទទូលស្គាល់ពីគុណភាពនិងប្រសិទ្ធីភាពពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅប្រទេសជប៉ុន ហើយហាងសាឡនមួយចំនួននៅប្រទេសជប៉ុនបានយកផលិតផលនេះទៅប្រើប្រាស់ជាសេវាកម្មសំរាប់
អតិថិជន។ ម៉ាស់បិតនៅផ្ទះ តែមានប្រសិទ្ធិភាពដូចបិតនៅតាម ហាងសាឡន។
ម៉ាស់បិតមុខរ៉ែធម្មជាតិ DHC មានប្រសិទ្ធិភាពស្រូបយក ធូលីដី ខ្លាញ់មុខទាំងក្នុងនិងក្រៅរន្ធរោម និង កោសិកាចាស់ស្លាប់ដែលគរលើគ្នានៅស្រទាប់លើ ថែរក្សារន្ធរោមអោយស្អាត មានអនាម័យជានិច្ច។ បន្ទាប់ពីប្រើម៉ាស់បិតមុខនេះរួច រន្ធរោមានសភាពស្អាតល្អ ទឹកឡូសិនងាយស្រួលជ្រាបចូលក្នុងគ្រប់ស្រទាប់ស្បែក ផ្តល់សំនើមស្បែកបានកាន់តែល្អ។
សំរួលភាពនើយហត់នៃស្បែក អោយមានសភាពស្រស់ស្រាយឡើងវិញ
ម៉ាស់បិតមុខរ៉ែធម្មជាតិ បិតតែ៥នាទី ផ្តល់ប្រសិទ្ធិភាព៣យ៉ាង ជួយកោសិកាស្បែកអោយមានសុខភាពល្អ មានសភាពភ្លឺ ថ្លា រស់រវើក ឡើងវិញ។
1.ប្រសិទ្ធិភាព ជួយស្បែកឡើងភ្លឺស
2.ប្រសិទ្ធិភាព សំអាតស្បែកអោយស្អាតមានអនាម័យ
3.ប្រសិទ្ធិភាព ជួយស្បែកអោយមានសុខភាពល្អ
ម៉ាស់បិតមុខរ៉ែធម្មជាតិ បិតតែ៥នាទី មិនត្រឹមតែមានអារម្មណ៏ត្រជាក់ស្រួល អស់stress ប៉ុណ្ណោះទេថែមទាំង រក្សាស្បែក
អោយឡើងទន់រលោង និងមានសភាពក្មេងជាងវ័យ។
វិធីប្រើ
បន្ទាប់ពីលុបលាងមុខរួច យកផលិតផលនេះមកលាបលើផ្ទៃមុខ ក្រៅពីរង្វង់ភ្នែក និង មាត់ អោយបានសព្ទ។ ទុកចោល៥នាទី រួច លាងចេញនឹងទឹកធម្មតាអោយបានស្អាតល្អ (ហាមយកសាប៊ូមកលាង)។ បន្ទាប់ពីលាងផលិផល
នេះចេញរួច សូមយកទឹកឡួសិន និង ផលិតផលថែរក្សាស្បែកមកប្រើជាធម្មតា។
ចំនាំ : ប្រើផលិតផលនេះ ២ទៅ៣ដងក្នុង១សប្តាហ៏