astaxanthin

Astaxanthin All in One Gel
ឡេលាបមុខព្យាបាលស្បែកជ្រួញ រក្សាស្បែកអោយតឹង ហាប់ ក្មេងជាងវ័យ


ផ្សំពីសារធាតុ astaxanthin និងសារធាតុថែរក្សាស្បែកជាច្រើនមុខទៀត រក្សាស្បែកអោយនៅក្មេងជានិច្ច

< 120g >
Order Code : 22854

Astaxanthin All in One Gel គឺជាផលិតផលថែរក្សាស្បែកដែលផ្សំពីសារធាតុ Astaxanthin ដែលជាសារធាតុមានថាមពលខ្ពស់ក្នុងការថែរក្សាស្បែកអោយ ហាប់នែន​ ភ្លឺ រលោង មានសភាព ក្មេងជាង វ័យ និងទប់ស្កាត់ការកើតអាចម៏រុយបានមួយកំរិត។ ម៉្យាងវិញទៀតផលិតផល នេះមានលាយសារធាតុ Collagen, hyaluronan, Elastin ដែលសុទ្ធសឹងជាសារធាតុថែរក្សាស្បែក អោយភ្លឺ ថ្លា និងមានសភាពក្មេងជាងវ័យ ។ 
ផលិតផល Astaxanthin All in One Gel ផលិតតាមបច្ចេកវិជ្ជាទំនើប សារធាតុ Astaxanthin និមួយៗមានទំហំតូចៗ
បំផុត ជ្រាបចូលបានគ្រប់ស្រទាប់ស្បែក ថាមពលខ្ពស់ជួយព្យាបាលស្បែកអោយតឹង រលោងពីខាងក្នុងស្បែកមកវិញ។
ផលិតផល Astaxanthin All in One Gel តែមួយប្រអប់ មានតួនាទី ជា Lotion, Gel, Cream ទ្រនាប់make-up និង ម៉ាស់បិតមុខ។

Astaxanthin គឺជាប្រភេទ Carotenoid ម្យ៉ាងព៌ណក្រហម ចំរាញចេញពី សារាយឈ្មោះ Haematococcus ដែលអ្នកវិទ្យាសាស្ត្រជាច្រើន យកសារធាតុនេះមកធ្វើជាផលិតផលថែរក្សាស្បែក ដោយសារតែវាមានប្រសិទ្វីភាពខ្ពស់បំផុតស្មើ វិតាមីនE 100ដង និង β-Calotene 10ដង ក្នុងការព្យាបាលស្បែកជ្រួញ រក្សាស្បែកអោយតឹងហាប់នែន និងក្មេងជាងវ័យ ។

ប្រសិទ្ធិភាពប្រឆាំងនឹងភាពជ្រួញ យារ
កំចាត់ Reactive Oxygen Species ដែលបង្កើតឡើងដោយសារកាំរស្មីព្រះអាទិត្យ ទប់ស្កាត់ការបំផ្លាញ កោសិកាស្បែក។ រក្សាតំណឹងស្បែក ការពារមិនអោយឡើងជ្រួញ និង ពន្យាភាពចាស់នៃស្បែក។

ប្រសិទ្ធិភាពប្រឆាំងនឹងអាចម៏រុយ
កំចាត់ Reactive Oxygen Species ដែលជាមូលហេតុ ធ្វើអោយ melanin (អាចម៏រុយ) កើតឡើង។

មានលាយសារធាតុ ថែរក្សាស្បែកជាច្រើនមុខ
ក្រៅពី Astaxanthin ផលិតផលនេះមានលាយសារធាតុថែរក្សាស្បែកជាច្រើនមុខទៀតដូចជា Collagen, hyaluronan, Elastin, Squalane, Placenta ជាដើម ដែលសុទ្ធសឹងជាសារធាតុ រក្សាស្បែកអោយភ្លឺ ស្រស់ថ្លា តឹងរលោងមិនងាយឡើងជ្រួញ។

វិធីប្រើ
បន្ទាប់ពី លុបលាងមុខរួច យកផលិតផលនេះមកលាបអោយបានពេញផ្ទៃមុខ បន្ទាប់មកយកបាតដៃមកសង្កត់ថើៗលើ
ថ្ពាល់ថ្ងាស និងផ្ទៃមុខទាំងមូល។

Leave a Reply

Your email address will not be published. Required fields are marked *