
សំរាប់ប្អូនៗសិស្សសាលាទាំងអស់។ ស្បែករលោងស្អាត មានអនាម័យ មានមន្តស្នេហ៏ គ្មានមុន១គ្រាប់ ជាមួយផលិតផលនេះ។ស្បែកស្អាតជួយឲ្យប្អូនៗមានអារម្មណ៏រួសរាយមានទំនុកចិត្តក្នុងការសេពគប់មិត្តភក្តិ។ ផលិតផលនេះការពារនិងព្យាបាលស្បែក ប្អូនៗពីជំងឺមុនដែលបណ្តាលអោយស្បែកឡើងជាំ ខូង ស្នាមខ្មៅ។
អំពីជំងឺ មុន
ជំងឺស្បែក “មុន” គេចែកចេញជា ពីរដំណាក់កាល គឺ មុនមនុស្សវ័យក្មេង(មុនក្មេង) និង មុនមនុស្សវ័យចំណាស់(មុនចាស់) ។ មនុស្សភាគច្រើន តែងគិតថា “មុនកើតឡើងតែលើមនុស្សជំទង់ពេញវ័យ” នេះគ្រាន់តែជាពាក្យចចាមអារា៉មប៉ុណ្ណោះ។ មនុស្សកំលោះ ក្រមុំ ចំណាស់ ក៏មានឡើងមុនដែរ។
មុនយុវវ័យ(មុនក្មេង) កើតមានលើ មនុស្សជំទង់ អាយុ ប្រមាណ ១៥ ឆ្នាំ ដែល បញ្ជាក់ពី ភាពពេញវ័យរបស់គាត់ ។ មូលហេតុចំបងដែលមនុស្សជំទង់ កើតមុន គឺបណ្តាលមកពី ការបញ្ចេញខ្លាញ់មុខ ច្រើនហួសហេតុពីស្បែក ជាពិសេសផ្នែកច្រមុះ និងថ្ងាស ដែលគេអោយ ឈ្មោះថា “T-Zone” ។
មុនមនុស្សចំណាស់(មុនចាស់)វិញកើតឡើងលើមនុស្សកំលោះក្រមុំនិងចំណាស់។ មូលហេតុបណ្តាលមកពី “ខ្លាញ់មុខ” “សំងួតស្បែក” “Stress” “ជីវភាពរស់នៅមិនត្រឹមត្រូវ(ការហូបចុក ដំនេកមិនគ្រប់គ្រាន់ ជាដើម) ” និង “មុនពេលមករដូវ” ។
មូលហេតុកើត “មុន” : មុននឹង ចាប់ផ្តើមថែរក្សា និង ការពារស្បែកពី“មុន” លោកអ្នក គួរយល់ដឹង ឲ្យច្បាស់ពី មូលហេតុដែលធ្វើឲ្យមុខកើត“មុន” នេះជាមុនសិន។
Acne Fighting
Salicylic Acne Series មានប្រសិទិ្ធភាពខ្ពស់ក្នុងការការពារ និងព្យាបាលគ្រប់ប្រភេទមុន។ គ្រប់ផលិតផល មានលាយសារធាតុ Salicylic acid ប្រសិទិ្ធភាពខ្ពស់ សំលាប់មេរោគមុន និង ជួយធ្វើឲ្យស្បែកទន់ ។ ម្យ៉ាងវិញទៀត ថ្នាំតក់មុន មានលាយបន្ថែម សារធាតុ Sulfur មាថាមពលខ្ពស់សំលាប់មេរោគមុននិង បញ្ចេញជាតិខ្លាញ់ពីក្នុងរន្ធរោម។ ឈុតនេះ អាចគ្រប់គ្រង (control) មេរោគមុន ខ្លាញ់មុខ ដែល ចេញមកហួសកំនត់ និង ជំរុះកោសិកាចាស់ស្លាប់ដែលគរលើគ្នា នៅស្រទាប់ ខាងក្រៅ កុំឲ្យស្ទះ រន្ធរោម ដែលបណ្តាល ឲ្យ កើតមុន ។ ជាងនេះទៅទៀត ឈុតនេះមានលាយ សារធាតុជាច្រើនមុខទៀត ដែលចំរាញចេញ ពីរុក្ខជាតិសុទ្ធសាធជួយស្បែកឲ្យមានសុខភាពល្អមិនងាយកើតមុន។

ប្រសិទ្ធិភាព៤យ៉ាង
ផ្សំពី Salicylic Acid និង រុក្ខជាតិ៦ប្រភេទ
ឈុតការពារនិងព្យាបាលមុន–ស្បែកឡើងទន់រលោងគ្មានមុន១គ្រាប់
Salicylic Acne Wash
សាប៊ូលាងមុខការពារនិងព្យាបាលមុន
Salicylic Acne Toner
ទឹកតូណឺជូតមុខការពារនិងព្យាបាលមុន
Salicylic Face Milk
មីលលាបមុខការពារនិងព្យាបាលមុន
Acne Spot Therapy
ថ្នាំតក់ព្យាបាលមុន