គុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់សំរាប់គ្រប់អតិថិជន

“គុណភាព និង សុវត្ថិភាពខ្ពស់ សំរាប់គ្រប់អតិថិជន”
DHC សូមស្វាគមន៏ : ក្រុមហ៊ុន DHC នាំមកជូនលោកអ្នក នូវផលិតផលថែរក្សាសម្ភស្ស ដ៏សក្កិសិទ្ធិពីប្រទេសជប៉ុន។DHC គឺជាក្រុមហ៊ុនផលិត និង ចែកចាយផលិតផល ថែរក្សាសម្ភស្ស ដ៏ល្បីល្បាញនៅ ប្រទេស ជប៉ុន ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧២ មកម្លេះ ។ ក្នុង រយះពេល ៣០ឆ្នាំ មកនេះ ក្រុមហ៊ុន DHC បាន ផលិត ផលិតផល ថែរក្សាសម្ភស្សជាច្រើនមុខ ប្រកបដោយគុណភាពខ្ពស់ តាមបច្ចេក វិទ្យាទំនើប ទទួលបានការគាំទ្រពីអតិថិជនជាច្រើន (បច្ចប្បន្នអតិថិជនចុះឈ្មោះជាសមាជិក DHC មានប្រមាណ១១លានអ្នក)។

DHC Headquater : Tokyo, Japan
ផលិតផល DHC និមួយៗ នាំមកជូនលោកអ្នក នូវប្រសិទិ្ធភាពខ្ពស់ សំរាប់គ្រប់ប្រភេទស្បែក។ ក្រុមហ៊ុនយើងខ្ញុំបានជ្រើសរើសរុក្ខជាតិដែលមានគុណភាពខ្ពស់សំរាប់ស្បែកមកផ្សំ និង ពិសោធន៏ជាច្រើនឆ្នាំ គ្មានលាយពណ៌ ឬ ក្លិនដែលគ្មានប្រយោជន៏សំរាប់ស្បែកឡើយ ។
គោលបំណង DHC : នាំមកជូនលោកអ្នកនូវភាពស្រស់ស្អាតដ៏ពិតប្រាកដ។ ក្រុមហ៊ុនយើងខ្ញុំជឿរជាក់យ៉ាងច្បាស់ថាគ្រប់ អតិថិជន ទាំងអស់ ត្រូវការ ភាពស្រស់ស្អាត និង មានអារម្មណ៏ ស្រស់ស្រាយ។ ហើយទាំងនេះ ជា កាតព្វកិច្ច របស់ក្រុមហ៊ុន យើងខ្ញុំ។ ក្រុមហ៊ុន យើងខ្ញុំ្ញបាន ចាប់ផ្តើម ស្រាវជ្រាវ និង ពិសោធន៏ ពីផ្លែអូលីវ និង សារធាតុដើម សំខាន់ៗប្រកបដោយ គុណភាពខ្ពស់ បង្កើតជា ផលិតផល ដ៏សក្តិសិទ្ធិ សំរាប់ថែរក្សា គ្រប់ស្បែកអតិថិជន ឲ្យស្រស់ស្អាត និងមានសភាព វ័យក្មេង គ្មានលាយ សារធាតុដែលធ្វើអោយប៉ះពាល់ដល់ សុខភាពស្បែកឡើយ។ មូលហេតុដែលក្រុមហ៊ុនខ្ញុំជ្រើសរើសយកប្រេងអូលីវ ជាសារធាតុចំបងសំរាប់ផលិតផល DHC ព្រោះប្រេងអូលីវមានវីតាមិនច្រើនមុខជួយលោកអ្នកអោយមានសុខភាពល្អទាំងក្នុង និង ក្រៅសរីរាង្គកាយ។DHC សន្យាចំពោះអតិថិជនទាំងអស់ថា និងបន្តរការស្រាវជ្រាវ ផលិតផលថ្មីៗថែមទៀតដែលមានប្រយោជន៏ និងប្រសិទិ្ធភាព ចំពោះសុខភាព និង សម្ភស្សលោកអ្នក។ ហើយក្រុមហ៊ុន DHC យើងខ្ញុំ ក៏ ជឿរជាក់ផងដែរថា ផលិតផលDHCនឹងក្លាយជាដៃគូរក្នុងជីវិតលោកអ្នកប្រកបដោយទំនុកចិត្តខ្ពស់។
DHC កម្ពុជា : DHC កម្ពុជា គឺជាក្រុហ៊ុនចែកចាយ ផ្តាច់មុខ ផលិតផល DHC ពី ប្រទេសជប៉ុន មានផលិតផលថែរក្សាស្បែក សក់ ខ្លួន និង គ្រឿងសំអាង គ្រប់មុខ។ ក្រុមហ៊ុនយើងខ្ញុំ នាំមកជូន លោកអ្នក នូវ ផលិតផលជប៉ុនសុទ្ធសាធ(១០០%) នាំចូលផ្ទាល់ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ។
វិធីថែរក្សាស្បែក : តើលោកអ្នកយល់ច្បាស់ពីតួនាទីស្បែកទេ?
តួនាទីចំបង របស់ស្បែក គឺ ថែរក្សាធាតុទឹក កំដៅក្នុងខ្លួន និងការពារមេរោគ បាក់តេរី ពីមជ្ឈដ្ឋាន ខាងក្រៅ។ការថែរក្សាស្បែក មិនត្រឹមតែជួយសភាពខាងក្រៅ របស់លោកអ្នកអោយស្អាតល្អប៉ុណ្ណោះ ទេ ថែមទាំងជួយសុខភាព សរីរាង្គកាយ លោកអ្នកទាំងមូលអោយមាន សុខភាពល្អទៀតផង។ ម៉្យាងវិញទៀត ការថែរស្បែកមាន តួនាទីសំខាន់មួយទៀត គឺការពាស្បែកលោកអ្នកពីជំងឺមហារីកស្បែក។
ជាទូទៅគេចែកការថែរក្សាស្បែកជា ៣ដំណាក់កាល
១ សំអាតស្បែកឲ្យស្អាតជានិច្ច
ជាមធ្យមគេលុបលាងស្បែកមុខ ១ថ្ងៃ ២ដង ជាមួយនិង Mild Soap។ ចំណែកដងខ្លួនវិញគេលប់លាង ១ថ្ងៃយ៉ាងតិច ១ដង។ ការពារលុបលាងស្បែកត្រឹមត្រូវជួយស្បែកអោយមាន សុខភាពល្អ តែការលុបលាងស្បែកច្រើនហួសហេតុ ក៏អាចធ្វើអោស្បែកឡើងស្ងួត ឬ មានបញ្ហាផ្សេងៗផងដែរ ។
២ ផ្តល់សំនើមស្បែកឲ្យបានគ្រប់គ្រាន់
ការផ្តល់សំនើមស្បែក មានសារះសំខាន់ បំផុត ក្នុងការ ថែរក្សាស្បែកអោយ រលោងស្អាត និង នៅតែមាន សភាព វ័យក្មេង។បន្ទាប់ពី លុបលាងមុខនិងជូតទឹកពីលើផ្ទៃមុខរួច លោកអ្នកដាច់ខាត ត្រូវផ្តល់សំនើមដល់ ស្បែកឲ្យបានគ្រប់គ្រាន់ ។ លោកអ្នកអាច ជ្រើសរើស ផលិតផល ថែរក្សាសម្ភស្ស ដែលត្រូវនឹង គោលបំនងនិង ស្បែកលោកអ្នក ដើម្បី អោយមាន ប្រសិទ្ធភាពកាន់តែខ្ពស់។ ចំពោះ ប្រភេទស្បែកខ្លាញ់ ក៏ត្រូវការ ការផ្តល់ សំនើមស្បែកនេះដែរ ប៉ុន្តែត្រូវ ជ្រើសរើសយក ផលិតផល ណាដែលគ្មាន លាយជាតិប្រេង។
៣ ការពារស្បែកពីកាំរស្មីព្រះអាទិត្យ និង ភាពស្ងួត
ការថែរក្សាស្បែក មិនមែនមាន ត្រឹមតែ ការដុសលាង និង ផ្តល់សំនើមស្បែក ប៉ុណ្ណោះទេ ការការពារស្បែក ពីភាពជ្រួញ អាចន៏រុយ និង ផ្សេងៗក៏មានសារះសំខាន់ សំរាប់ស្បែកដែរ ។ ដើម្បីជៀសវាង ពីបញ្ហាស្បែក ទាំងនេះ លោកអ្នក ត្រូវការពារ ស្បែកលោកអ្នក ពីកាំរស្មីព្រះអាទិត្យ ជាពិសេស ពីម៉ោង១០ព្រឹក រហូត ដល់ ម៉ោង ១៥ល្ងាច តាមរយះ ការលាបឡេការពារ កាំរស្មីព្រះអាទិត្យ ខោអាវវ៉ែនតា(Sun-glass) មួក ឬ ឆ័ត្រ ជាដើម ។