
Acerola Lotion
ទឹកឡូសិនអាសេរ៉ូឡា
ជួយស្បែកឲ្យភ្លឺសស្អាត និង ផ្តល់សំនើមស្បែកបានល្អ។“គ្មានជាតិប្រេង – Oil Free”
< 100 mL >
Order Code : 22307
ទឹកឡូសិនអាសេរ៉ូឡា សំបូរទៅដោយ វីតាមីនC ដែលចំរាញ់ចេញ ពីផ្លែ និង គ្រាប់អាសេរ៉ូឡា។ ក្នុងផលិតផលនេះ ក៏មានលាយសារធាតុ ថែរក្សាសម្ផស្សជាច្រើនមុខទៀ ដូចជា Placenta ជាដើម។ ទឹកឡូសិនអាសេរ៉ូឡា មានប្រសិទ្ធិភាពជ្រាប ចូលក្នុង គ្រប់ស្រទាប់ស្បែកព្យាបាលអាចម៏រុយ ដែលបណ្តាលមកពីកាំរស្មីព្រះអាទិត្យ និង ជួយស្បែកឲ្យ ភ្លឺ សស្អាតបែប ធម្មជាតិ។ ម្យ៉ាងវិញទៀត ទឺកឡូសិននេះ អាចជួយ បង្រួមរន្ធរោមឲ្យតូច និង បន្តឹងក្រឡាស្បែក ឲ្យតឹងស្អាតល្អ។កំរិតវីតាមីនC ខ្ពស់ស្មើនឺងវីតាមីនC ក្នុងក្រូចឆ្មា ៣៤ដង។ គ្មានបន្ថែម ក្លិន ឬ ព៌ណដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកឡើយ។
ទឹកអាសេរ៉ូឡា DHC មួយដំណក់កើតពីធម្មជាតិ និង បច្ចេកវិជ្ជាដ៏ទំនើប
ផ្លែអាសេរ៉ូឡា៉ ដុះនៅតាម កោះ ក្នុង សមុទ្រការីបៀន(Caribbean Sea) ផ្លែអាសេរ៉ូឡា៉ មានពណ៌ ស្វាយខ្ចីស្អាត ដូច ត្បូង ចរណៃ ឆាប់ ទំ និង ខូច គុណភាព ។ ដូច្នេះហើយ ផ្លែអាសេរ៉ូឡានេះ ពុំឃើញមានលក់ នៅតាមផ្សារក្នុងប្រទេសនានា ក្រៅពីដំបន់ ការីបៀននេះទេ។ ក្រុហ៊ុនDHCបានសំរេចជោគជ័យ ក្នុងការចំរាញ់ សារធាតុ សំខាន់ៗ មួយដំណក់ៗ ពី ផ្លែអាសេរ៉ូឡា ស្រស់ៗតាមមច្ចេកវិជ្ជាទំនើប។

វីតាមីន”C” ដែលមានក្នុងផ្លែអាសេរ៉ូឡា
ក្នុង ផ្លែ អាសេរ៉ូឡា 100 g មាន វិតាមីន “C” ដល់ទៅ1700 mg ស្មើ ៣៤ដងប្រៀបធៀប ទៅនឹង ក្រូចឆ្មា។ វិតាមីនCគឺជាសារធាតុមួយមិនត្រឹមតែជួយស្បែកឲ្យស ប៉ុណ្ណោះទេ ថែមទាំងអាច ការពារ និង ព្យាបាលអាចម៏រុយ ទប់ស្កាត់ខ្លាញ់មុខ កុំឲ្យ ចេញ ច្រើនហួសកំនត់ និង ប្រសិទ្ធិភាព ច្រើនមុខ ទៀត ។ ម្យ៉ាងវិញទៀត នៅក្នុងផ្លែអាសេរ៉ូឡានេះផងដែរមាន Mineral និង Amino ដែល សុទ្ធសឹង ជា សារធាតុ ថែរក្សាសម្ផស្ស។

វិធីប្រើ
ចាក់ទឹកឡូសិននេះលើ សំលីកុតុង (Cotton) រូចយកមកលាបទះថ្នមៗឲ្យបានពេញផ្ទៃមុខ។