Camu-Camu Whitening Essence


Camu Camu Whitening Essence
អេសិនព្យាបាលអាចម៏រុយជួយស្បែកឲ្យសស្អាត


សំបូរវីតាមីនCព្យាបាលអាចម៏រុយ ជួយស្បែកឲ្យសស្អាត។

​< 30 mL >
Order Code : 3651

អេសិនព្យាបាលអាចម៏រុយនិងជួយស្បែកឲ្យសស្អាតផលិតផលអេសិននេះមានប្រសិទ្ធិភាពខ្ពស់ការពារនិងព្យាបាលអាចម៏រុយ ស្នាមខ្មៅមុខ និង ជួយស្បែកមុខឲ្យភ្លឺសស្អាតបែបធម្មជាតិ។ មិនស្អិត អាចជ្រាបចូលក្នុង ស្រទាប់ស្បែកបានលឿន បំប៉នស្បែកឲ្យ ភ្លឺរលោង និង មានសុខភាពល្អ។ ក្នុង ផលិតផលនេះ ក្រៅពី សារធាតុ ដែល ចំរាញ ចេញពី ផ្លែខាំខាំ ក្រុមហ៊ុន​ យើងខ្ញុំ មាន លាយសារធាតុ Hyaluronan​​ (ថាមពលរក្សាសំនើមស្បែកបានល្អ) និង Jojoba oil (មានគ្រោងរចនាសម្ព័ន្ធដូចខ្លាញ់មុខ)។ប្រសិទ្ធិភាពពិតប្រាកដពីប្រទេសជប៉ុន ជួយស្បែកលោកអ្នកឲ្យភ្លឺស និង រលោងស្អាតបែបធម្មជាតិ។

សំបូរវីតាមីនC ច្រើនជាងផ្លែនានាលើសកលោកចំរាញ់ចេញពីផ្លែនិងគ្រាប់ខាំខាំដែលដុះនៅតាមជាយទន្លេអាម៉ាស្ស៉ូន។ ក្រុមហ៊ុនDHCយើងខ្ញុំបានលាយវីតាមីនCដែលចំរាញ់ចេញពីផ្លែ និង Polyphenol ធម្មជាតិដែលចំរាញ់ចេញពីគ្រាប់ផ្លែខាំខាំនេះ។

 
អំពីផ្លែខាំខាំ

ខាំខាំជាប្រភេទរុក្ខជាតិ Myrtaceae។រុក្ខជាតិនេះមានថាមពលអាយុជីវិតខ្លាំង ទោះបីមានទឹកជំនន់​ រាប់ខែក៏ដោយ ក៏អាចរស់នៅ បានដោយ គ្មាន ស្រពាប់ស្រពោន បន្តិចឡើយ។នាពេលថ្មីៗនេះអ្នកវិជ្ជាសាស្រ្តបានរកឃើញវីតាមីC ក្នុងផ្លែខាំខាំនេះ ដែលមាន បរិមាណលើសផ្លែនានាលើសកលោក។

ក្រៅពី វីតាមីនC ដែលជួយ ព្យាបាលអាចម៏រុយ និង ស្នាមខ្មៅមុខ ផលិតផលនេះ មានលាយសារធាតុ Allantoin ការពារនិងព្យាបាលស្បែកពីភាពគ្រើម។ គ្មានបន្ថែមក្លិន ព៌ណ Paraben ផ្សំពីរុក្ខជាតិសុទ្ធសាត។

 
វិធីប្រើ​​

បន្ទាប់ពីលាប ទឹកឡូសិនរួច យក Essenceនេះ មកចាក់លើ បាតដៃ រួចយកមក លាបថើរៗ លើ ផ្ទៃមុខ ឲ្យបានពេញផ្ទៃមុខ។

Leave a Reply

Your email address will not be published. Required fields are marked *