
Liquid Eyeliner EX
ហ្វឺតគូរត្របកភ្នែកធន់នឹងទឹកញើស
ចុងហ្វឺតរឹងស្រួលគូរជាខ្សែតូចធំ។ធន់នឹងទឹកញើសខ្លាញ់មុខ គូររួចជាប់បានពេញ១ថ្ងៃ។
< 30 g >

ចុងហ្វឺតរឹងស្រួលគូរ

Order Code : 22185
ហ្វឺតគូរត្របកភ្នែក DHC ( Liquid Eyeliner ) មានគុណភាពខ្ពស់បំផុត គូរតែម្តងជាប់បានពេញមួយថ្ងៃ ធន់នឹងទឹក ញើសខ្លាញ់មុខ មិនប្រតាកខ្មៅ ជាដាច់ខាត។ ចុងហ្វឺតរឺងល្មម ងាយស្រួលគូរ ជាខ្សែ តូចធំ តាមចំនង់ចិត្ត លំអរភ្នែកឲ្យ ស្រស់ស្អាត។
ហ្វឺតគូរត្របកភ្នែក DHC គូរភ្លាម ស្ងួតភ្លាម រហ័សទាន់ចិត្ត ព៌ណស្អាត ជាប់ បានយូរ ទោះត្រូវទឹក ញើស ខ្លាញ់មុខ ក៏ដោយ ( Water Proof )។



ហ្វឺតគូរត្របកភ្នែក DHC មានចុងហ្វឺតតូចរឹងល្មមងាយស្រួលគូរ តាមត្របកភ្នែក បានស្មើល្អ។ ចុងហ្វឺតនេះ អាចគូរជាខ្សែតូចធំ ឬ គូរចុងកន្ទុយភ្នែកតាមចំនង់ចំនូលចិត្តបានស្អាតល្អ។

វិធីប្រើ
ក្នុងករណីគូរនៅផ្ទះមានតុសំអាង យកកែងដៃទាំពីដាក់លើតុ ដើម្បីឲ្យមានលំនឹង។ យកកញ្ចក់មកដាក់នៅក្រោមភ្នែកបន្តិច ( ព្រោះពេលគូរភ្នែកត្រូវសំឡឹងទៅក្រោម ) បន្ទាប់មកយកដៃម្ខាងទៅទាញត្របកភ្នែកឡើងលើ ឯដៃម្ខាងទៀតកាន់ហ្វឺតគូរ តាមរូបភាពខាងក្រោម។ក្នុងករណីឈរ ឬ អង្គុយគូរគ្មានតុសំអាង ដៃម្ខាងទាញត្របកភ្នែកឡើងលើឯដៃម្ខាងទៀតយកកដៃទៅផ្អឹបនឹងថ្ពាល់ដើម្បីឲ្យមានលំនឹង រួចគូរតាមរូបភាពខាតក្រោម។
- Perfect Whited Compact
- Face Color Parette EX